ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ រងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងទាំង២៥រាជធានី-ខេត្ត។